លោក ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បាន​ទៅ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​បេ​ក្ខ​ជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹ​ក្សា ឃុំ ស​ង្កាត់ ខេត្តកំពង់ចាម ។

នៅ​ថ្ងៃ​អង្គារ (០២) ខែ​ឩសភា ឆ្នាំ​២​០​១​៧ វេ​លា​ម៉ោង ១៤:០០នាទី​​រសៀល លោក ប្រ​ធាន ម៉ម សូណង់ដូ និង​ថ្នាក់​ដឹក​នាំ​មួយ​ចំ​នួន​រ​បស់ គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បានអ​ញ្ជើ​ញទៅ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ បេ​ក្ខ​ជន​ឈ​រ​ឈ្មោះ​ក្រុម​ប្រឹ​ក្សា ឃុំ ស​ង្កាត់ នៃ​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ និងប្រជាពលរដ្ឋខ្មែរមួយចំនួន  នៅកំពង់ចាម ។ កម្មវិធីនេះបានប្រារព្វធ្វើឡើងនៅដីឡូត៍របស់លោក ស៊ឹម គង់ និងលោកស្រី អ៊ឹម ចាន់ណា ស្ថិតនៅភូមិរកាកោង ឃុំល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ