អំណោយ​ស​ប្បុ​រស​ធម៌​ថ្ងៃ​ទី ០៣-០៧-១៧

នៅ​ថ្ងៃ​ទី ០៣ ខែ​កក្កដា ឆ្នាំ​២០១៧ មាន​និ​ស្សិត​ក្រី​ក្រ បាន​មក​ទ​ទួល​ការ​ឩបត្ថម្ហ ពី​លោក ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ ។ និ​ស្សិត​ឈ្មោះ ណន ហ័ង  រស់​នៅ ភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង រៀន​នៅ សកលវិទ្យាល័យ RUPP ជំនាញ អាយធី បាន​មក​ទ​ទួល​ជំ​នួយ ពី​លោក ម៉ម សូ​ណង់​ដូ ដូច​ដែល​លោក​បាន​សន្យា​ថា​ជួយ​ឩ​ប​ត្ថម្ហ​ជា​ថ​វិ​ការ ដើម្បី​បន្ត​ការ​សិ​ក្សា រយៈ​ពេល ១ ឆ្នាំ​ទៀត ។ លោក ម៉ម សូ​ណង់​ដូ បាន​ឩ​បត្ថម្ហ ការ​បង់​ថ្លៃ​សិ​ក្សា​រយៈ​ពេល កន្លះ​ឆ្នាំសិន ដែល​ស​រុប​ជា​ទឹក​ប្រាក់ $២៥០ ។  ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ