Error message

User warning: The following module is missing from the file system: demo_profile. For information about how to fix this, see the documentation page. in _drupal_trigger_error_with_delayed_logging() (line 1128 of /home/sbk105ne/public_html/includes/bootstrap.inc).

លោក ម៉ម សូណង់ដូ អញ្ជើញទៅចូលរួមពិធីបុណ្យឆ្លងស្រះទឹក និងរបងស្រះ

Printer-friendly versionPDF version

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងថ្នាក់ដឹកនាំមួយចំនួនគណបក្ស បានអញ្ជើញទៅចូលរួមពិធីបុណ្យឆ្លងស្រះទឹក និងរបងស្រះ នៅភូមិខ្វិត (ត្បូង) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ នៅក្នុងពិធីបុណ្យឆ្លងស្រះទឹក និងរបងស្រះ លោកមេឃុំតាំងក្រសាំង និងប្រជាជននៅទីនោះបានស្នើសុំលោក ម៉ម សូណង់ដូ បន្តជួយជីកស្តារស្រះនោះបន្ថែមទៀត ព្រោះស្រះទឹកមានជម្រៅរាក់មិនអាចផ្គត់ផ្គង់ប្រជាជននៅទីនោះបានគ្រប់គ្រាន់ ហើយនិងស្នើសុំធ្វើជណ្តើរស្រះទឹក ដែលត្រូវចំណាយថវិកា ២០០០ដុល្លាសហរដ្ឋអាមេរិក លោក ម៉ម សូណង់ដូ បានយល់ព្រមតាមការស្នើសុំលោកមេឃុំ និងប្រជាជននៅទៅនោះ ដើម្បីឲប្រជាជន និងសត្វពាហណៈ មានទឹកប្រើប្រាស់គ្រប់គ្រាន់ ។ ស្រះទឹកនោះមានទំហំ ទទឹង ៥៣ម៉ែត្រ បណ្តាយ ៦៣ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖