លោក ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បានទៅ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​បេ​ក្ខ​ជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹ​ក្សា ឃុំ ស​ង្កាត់ ខេត្តស្វាយរៀង។

នៅ​ថ្ងៃ​ស្រុក(០៧) ខែ​មេសា ឆ្នាំ​២​០​១​៧ វេ​លា​ម៉ោង ១:០០នាទី រសៀល លោក ប្រ​ធាន ម៉ម សូណង់ដូ និង​ថ្នាក់​ដឹក​នាំ​មួយ​ចំ​នួន​រ​បស់ គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បាន​អ​ញ្ជើ​ញទៅ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ បេ​ក្ខ​ជន​ឈ​រ​ឈ្មោះ​ក្រុម​ប្រឹ​ក្សា ឃុំ ស​ង្កាត់ នៃ​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ ខេត្តស្វាយរៀង។ កម្មវិធីនេះនឹងប្រារព្វធ្វើឡើងនៅលើដីឡូត៍របស់លោក ពេជ្រ គង់ និងលោកស្រី ប៉ុល លី ស្ថិតនៅភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ