ខេត្ដ​​ស្វាយ​រៀង​​៖ លោក​ប្រធាន ម៉ម សូណង់ដូ និង​លោកស្រី ហួន ផាន់ណារី បាន​​អ​ញ្ជើញ​​ទៅ​​ជួប​​សំ​​ណេះ​​សំ​ណាល​​ជា​​មួយ​បេ​ក្ខ​ជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹ​ក្សា ឃុំ ស​ង្កាត់ ហើយ​បាន​អ​ញ្ជើញ​ទៅ​ចូល​រួម​កម្ម​វិ​ធី​បុណ្យ​បញ្ចុះ​សី​មា និង​ពិ​​និត្យ​​​មើល​​​អណ្ដូង​​​ទឹក

នៅ​ថ្ងៃ​ព្រហស្បតិ៍(២០) ខែ​មេសា ឆ្នាំ​២​០​១​៧ វេ​លា​ម៉ោង ៨:៣០នាទី​​ព្រឹក លោក ប្រ​ធាន ម៉ម សូណង់ដូ និង​លោកស្រី ហួន ផាន់ណារី ព្រម​ទាំង​​ថ្នាក់​​ដឹក​​​នាំ​មួយ​ចំ​នួន​រ​បស់ គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បាន​អ​ញ្ជើ​ញទៅ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ បេ​ក្ខ​ជន​ឈ​រ​ឈ្មោះ​ក្រុម​ប្រឹ​ក្សា ឃុំ ស​ង្កាត់ នៃ​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ នៅខេត្ដ​​ស្វាយ​រៀង ហើយ​ប​ន្ទាប់​ពី​ចប់​កិច្ច​សំ​ណេះ​សំ​ណាល លោក​ប្រ​ធាន និង លោក​ស្រី បាន​អ​ញ្ជើញ​ទៅ​ចូល​រួម​កម្ម​វិ​ធី​បុណ្យ​បញ្ចុះ​សី​មា នៅ​វត្ត​សាម​គ្គី​រង្សី ហៅ​ពោ​ធិ​រាម ដែល​ស្ថិត​នៅ ភូម​ថ្លុក​វាយ​ទី2 ឃុំ​​ក្រ​សាំង ស្រុក​រ​មាស​ហែក ខេត្ត​ស្វាយ​រៀង រួច​ក៏​បាន​បន្ត​ដំ​ណើរ​ទៅ​ពិ​និត្យ​អ​ណ្តូង​ទឹក​ចំ​នួន ២ ក​ន្លែង​ថែម​ទៀត ។ ​ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ