សេចក្តីជូនដំណឹងស្តីពី ការរៀបចំហែរក្បួនឃោសនាបោះឆ្នោត គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណងដូ ជាប្រធាន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋអ្នកសេ្នហាជាតិទាំងអស់ឲ្យបានជ្រាបថា គណបក្សនឹងរៀបចំហែរក្បួនឃោសនាបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្រ្ត នីតិកាលទី ៦ ដែលមានពេលវេលា និងកាលបរិច្ឆទដូចខាងក្រោម ៖
    កាលបរិច្ឆទ ៖ ថ្ងៃចន្ទ ទី ២៣ ខែកក្កដា ឆ្នាំ២០១៨
    ម៉ោង ៨:០០ព្រឹក ៖ ជួបជុំ សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងអ្នកសេ្នហាជាតិ នៅគេហដ្ឋានរបស់លោក ផូ ស៊ា ដែលស្ថិតនៅក្នុង ភូមិពោធិ៏ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេជ ខេត្តព្រៃរែង ។
    ម៉ោង៨:៣០ព្រឹក៖ ចាប់ផ្តើមដង្ហែរក្បួនឃោសនា។
    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូម សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋអ្នកសេ្នហាប្រជាធិបតេយ្យ និងអ្នកសេ្នហាជាតិ មេត្តាជ្រាប និងអញ្ជើញចូលរួមក្នុងការដង្ហែរក្បួនឃោសនានេះឲ្យបានច្រើនកុះករ ។
    បញ្ជាក់៖ ការហែក្បួននេះ គឺសម្រាប់អ្នកស័្មគ្រចិត្ត មិនមានជួលមនុស្ស មិនមានចាយលុយចាក់សាំង មិនមានចំណីអាហារ ប៉ុន្តែលោកប្រធានផ្តល់ជូននូវ អាវមួយ មួកមួយ សម្រាប់ទុកជាអនុស្សាវរីយ ។
    ទំនាក់ទំនងព័ត៏មានបនែ្ថម ទូរស័ព្ទលេខ៖ ០៩៦ ៣៧ ៩៦ ៦២៦ ។