លោក ផាន់ ស៊ីកាន ជាប្រធានទីបី គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសមាជវិសាមាញ្ញ ដើម្បីជ្រើសរើស ប្រធានថ្មីម្តងទៀតសំរាប់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដោយសារតែ លោកស្រី ហួន ផាន់ណារី បានសុំលាលែងពីតំណែង ដោយមូលហេតុផ្ទាល់ខ្លួន។ លទ្ធផលនៃការសំរេច របស់អង្គប្រជុំសមាជវិសាមាញ្ញ មានវត្តមានសមាជិកទាំងអស់ ចំនួន ១៥៩នាក់ ដែលបានផ្តល់សំឡេងចំនួន ៩៥% លើស ៥០ + ១ លោក ផាត់ ស៊ីកាន ជាប្រធានថ្មី សំរាប់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ។
សូមបញ្ជាក់ថា លោក ផាត់ ស៊ីកាន ជាប្រធានទី៣ របស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មុនដំបូងគេគឺលោក ម៉ម សូណង់ដូ បន្ទាប់មកទៀតគឺ លោកស្រី ហួន ផាន់ណារី ។  ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ