ការឆ្លើយបំភ្លឺនៃពិធីបុណ្យគំរប់ខួបមួយឆ្នាំលោកបណ្ឌិត កែម ឡី

នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៨ ដល់ម៉ង ១៩ កម្មវិធីក្តីសង្ឃឹមបានធ្វើការផ្សាយផ្ទាល់ដោយមានវាគ្មិន ៣រូប បានអញ្ចើញចូលរួម មាន ១- លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ២- លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី ៣- លោកបណ្ឌិត សេង សារី សមាជិកគណៈកម្មការសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី ហើយប្រធានបទនោះគឺ « ការឆ្លើយបំភ្លឺទៅសាធារណៈជន នៃពិធីបុណ្យគំរប់មួយឆ្នាំលោកបណ្ឌិត កែម ឡី » ដែលលោក អិុត សុខាជាអ្នកសម្របសម្រួលកម្មវិធី។ សូមរំលឹកថា លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងព្រៃផ្សៃកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត (Star Mart) ជិតស្ថានីយ៍ចាក់សាំងកាលតិច (Caltex) ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ