លោក ម៉ម សូ​ណង់​ដូ ប្រ​ធាន​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បាន​ទៅ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​បេ​ក្ខ​ជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹ​ក្សា ឃុំ ស​ង្កាត់ នៅ​ខេត្ត​ព្រៃវែង ។

នៅ​ថ្ងៃ​សៅរ៏(២៥) ខែ​មី​នា ឆ្នាំ​២​០​១​៧ វេ​លា​ម៉ោង ៨:៣០នាទី​​ព្រឹក លោក ប្រ​ធាន ម៉ម សូណង់ដូ និង​ថ្នាក់​ដឹក​នាំ​មួយ​ចំ​នួន​រ​បស់ គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ បាន​អ​ញ្ជើ​ញទៅ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ បេ​ក្ខ​ជន​ឈ​រ​ឈ្មោះ​ក្រុម​ប្រឹ​ក្សា ឃុំ ស​ង្កាត់ នៃ​គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ នៅ​ខេត្តព្រៃវែង។ កម្ម​​វិ​​ធី​​នេះ​​បានប្រា​​រព្ធ​​ធ្វើ​​ឡើង​​នៅ​ទី​ស្នាក់​ការ​គណប​ក្ស​ប្រ​ចាំ​ខេត្ត​ព្រៃ​វែង ស្ថិត​នៅ​ភូមិ​៤ ស​ង្កាត់​កំ​ពង់​លាវ ក្រុង​ព្រៃ​វែង ខេត្ត​ព្រៃ​វែង ។ ប​ន្ទាប់​ពី​ប​ញ្ចប់​កិច្ច​សំ​ណេះ​សំ​ណាល នៅ​ទី​ស្នាក់​ការ​បក្ស
ខេត្ត​ព្រៃ​វែង។ លោក ម៉ម សូ​ណង់​ដូ និង​លោក​ស្រី ហួន​ផាន់​ណា​រី អ​នុ​ប្រ​ធាន គណ​បក្ស​សំ​បុក​ឃ្មុំ​ស​ង្គម​ប្រ​ជា​ធិប​តេយ្យ​។ បាន​អ​ញ្ជើញ​ទៅ​​ពិ​និត្យ​ផ្ទះ លោក​តា មុត មាច លោក​យាយ ម៉ៅ មុត និង​បាន​ជួយ​ឧ​បត្ថម​នូវ​ថ​វិ​កា​មួយ​ចំ​នួន ដើ​ម្បី​ជួស​ជុស​ផ្ទះ។ លោក​យាយ លោក​តា ខាង​លើ នៅ​ភូមិ​ប្ញ​ស្សី​សាញ់ ឃុំ​ប្ញ​ស្សី​សាញ់ ស្រុក​ស៊ី​ធរក​ណ្តាល ខេត្ត​ព្រៃ​វែង៕ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ