ស្នាមញញឹមនិងសេចក្តីសង្ឃឹមអ្នកក្រីក្រ

 នៅព្រឹកថ្ងៃច័ន្ទ ១០កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងលោកអនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន បានយកអំណោយជាអង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ និងសំលៀកបំពាក់ ទៅចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅតំបន់ភ្នំបាត ចំនួន ៩៦គ្រួសារ (អតីតអ្នករងគ្រោះនៅតំបន់បុរីកីឡា ក្រុងភ្នំពេញ) និងចែកជូនអាជ្ញាធរ ៤គ្រួសារ ដែលឋិតនៅឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ហើយអំណោយនេះក៏មានការចូលរួមពីសប្បុរសជនដែលរស់នៅប្រទេសបារាំង តាមរយៈ អ្នកស្រី ញុឹម សីុឡៃ ដែលបានឧបត្ថម្ភអង្ករនាងនួន ១តោន សំលៀកបំពាក់ ៧កញ្ចប់ធំផងដែរ ។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ