លោកស្រី ហួន ផាន់ណារី ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គីនៅ វត្តសុវណ្ណឧទ្យាន ហៅវត្តជាំស្លា តំបន់អារ៉ែង។

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី ហួន ផាន់ណារី ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ តំណាងឲ្យ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាអតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាអ្នកផ្តើមបុណ្យ បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គីនៅវត្តសុវណ្ណឧទ្យាន ហៅវត្តជាំស្លា តំបន់អារ៉ែង ខេត្តកោះកុង។ ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ